លោក ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ សប្បុរសជននានា ដើម្បីយកទៅឧបត្ថម្ភ គាំទ្រដល់គ្រួសារវីរកងទ័ព និងបងប្អូនប្រជាជនភៀសសឹកកម្ពុជា
រាជធានីភ្នំពេញ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍, ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ព្រមទាំង លោក លោកស្រី មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាសប្បុរសជននានា ចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងយកទៅឧបត្ថម្ភ គាំទ្រដល់គ្រួសារវីរកងទ័ព និងបងប្អូនប្រជាជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ទាហានឈ្លានពានសៀម។

សូមជម្រាជូនផងដែរថា ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទបានរៀបចំមូលនិធិសប្បុរសធម៌ ដើម្បីទទួលអំណោយរបស់សប្បុរសជន ដែលមានទីតាំងនៅមុខទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ៕











