ព័ត៌មានជាតិ

លោកស្រី ម៉ាលី សុជាតា ៖ ថៃ ជារដ្ឋបំពានច្បាប់អន្តរជាតិ និងបំផ្លាញសន្តិភាព

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ថៃគឺជារដ្ឋបំពានច្បាប់អន្តរជាតិ បំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅតំបន់ទាំងមូល ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១៩ ធ្នូ លោកស្រីម៉ាលី សុជាតា បានលើកឡើងថា កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កំបាំងទង្វើឈ្លានពានរបស់ខ្លួន មកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយបំពានយ៉ាងកំរោល ទៅលើច្បាប់អន្តរជាតិ។

អ្នកនាំពាក្យបន្តថា នេះបានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃ គឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែ រវាងជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតាឈ្លានពាន មិនចេះឆ្អែតឆ្អន់ របស់ខ្លួន មកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ៕

To Top