ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តពោធិ៍សាត់ អញ្ជើញអមដំណើរលោកអភិបាលរងខេត្តចុះចែកអំណោយដល់សិស្សានុសិស្សជាជនភៀសសឹក នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់÷នៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៥ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ ព្រមទាំងនាំយកសម្ភារសិក្សាចែកជូនសិស្សានុសិស្ស ជាជនភៀសសឹកនៅបណ្ដុំវត្តប្រម៉ោយ និងបណ្ដុំវិទ្យាល័យប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
ក្រោមអធិបតីភាពលោក ហេង សុភាណា អភិបាលរង នៃគណ:អភិបាលខេត្ត។

ដោយមានការអញ្ជើញចូលរួមពី៖
-លោក ចាន់ នី អនុប្រធានមន្ទីរ
-លោកប្រធានការិយាល័យបឋមសិក្សា -លោកប្រធានការិយាល័យកុមាអប់រំតូច -លោកប្រធានការិយាល័យអប់រំ នៃរដ្ឋបាលស្រុក
-តំណាងមេឃុំ លោកនាយកនាយិកា សាលាបឋមសិក្សាថ្មដា និងលោកគ្រូ អ្នកគ្រូ សាលាបឋមថ្មដា ច១ និងសាលាបឋមស្ទឹងមេទឹក សិស្សសរុប១៥៩នាក់ នៅតាមបណ្ដុំនីមួយៗ៕

ប្រភព÷មន្ទីរអប់រំយុវជននិងកីឡាខេត្តបោធិ៍សាត់| ដោយ÷ធឿន/ដើមអម្ពិល

To Top