ព័ត៌មានជាតិ

យោធាថៃ បានបាញ់កាំភ្លើងធំ ចេញពីនាវាចម្បាំង ធ្លាក់ចូលក្នុងទឹកប្រមាណ ១០ទៅ ២០គ្រាប់ ក្នុងស្រុកមណ្ឌលសីមា

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានជម្រាបជូន នូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបន្តធ្វើសកម្មភាពវាយប្រហារ មកលើកម្ពុជា នៅយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្ត ច្រកចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៖

-ម៉ោង ១៨:៣០នាទី ដល់ម៉ោង ១៨:៥៥នាទី យោធាថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ធ្លាក់ចូលក្នុងទឹកប្រមាណ១០ទៅ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារ ជាប់ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ គិតមកដល់ម៉ោងនេះ ស្ថានការណ៍ បានត្រលប់មករកភាពស្ងប់ស្ងាត់វិញហើយ។

កងកម្លាំងកម្ពុជា បាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងអនុវត្តតួនាទីដោយប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕

To Top