លោក ម៉េង ស្រ៊ុន ដាក់បទបញ្ជាឲ្យ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូ និច) និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 នៅសាលាវិទ្យាល័យ ២៤ កញ្ញា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៧:០០នាទី លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរ ស្រាវជ្រាវបង្ក្រាប និងបង្ក្រាបបទល្មើស បានដឹកនាំជំនាញ សហការរដ្ឋបាលស្រុកបសេដ្ឋ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ(ស.ស.យ.ក.កំពង់ស្ពឺ) បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូ និច) និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ HotLine1292 ធ្វើឡើងនៅសាលាវិទ្យាល័យ ២៤កញ្ញា ស្ថិតនៅភូមិត្រពាំងកក់ ឃុំពោធិអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដោយមានការចូលរួមពី រដ្ឋបាលស្រុកបសេដ្ឋ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចូលរួមចំនួន១៤៦៨នាក់(ស្រីចំនួន ៧៤២នាក់) ចូលរួមផងដែរ។

ក្រុមការងារជំនាញកងរាជអាវុធហត្ថក៏បានផ្សព្វផ្សាយពន្យល់ប្រាបអំពីផលប៉ះពាល់នៃគ្រឿងញៀន(បារីអេឡិចត្រូ និច) និងក្មេងទំនើង ជាពិសេសបន្តផ្សព្វផ្សាយ នូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292ផងដែរ ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដោយបានណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀនក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ(២៤ម៉ោងលើ២៤ម៉ោង)។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងថា បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ហើយត្រូវការ អន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់(HotLine)1292 (ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង)ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram,WhatsApp,CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ផងដែរថា សម្រាប់មួយរយៈពេលកន្លងមកនេះ បន្ទាប់ពីបានដាក់ឲ្យតំណើរការមក តាមរយៈលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ប្រជាពលរដ្ឋបានទំនាក់ទំនងមកកាន់ ក្រុមការងារប្រចាំការ២៤ម៉ោងលើ២៤ម៉ោង របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់ ពាក់ព័ន្ធករណីមានដូចជា៖ ករណីហិង្សា,ករណីបែកថ្នាំអុកឡុកគ្រួសារនិងអ្នកជិតខាង,ករណីចាក់ធុងបាស់រំខានអ្នកជិតខាងពេលអធ្រាត,ករណីលួចគាស់ផ្ទះ,ករណីក្មេងទំនើង,ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗជាច្រើនទៀតដែលប្រជាពលរដ្ឋត្រូវការជួយអន្តរាគមន៏ជាចាំបាច់ផងដែរ។






