ជនជាតិវៀតណាម ៧៧នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា
ភ្នំពេញ ៖ កម្ពុជា បានធ្វើការបណ្តេញជនជាតិ វៀតណាមសរុបចំនួន៧៧នាក់ (ស្រី៣៤នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី បំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីកម្ពុជា ។

ការបណ្តេញពួកគេចេញនេះ បានធ្វើឡើងកាលពីថ្ងៃ១៩ ធ្នូ ដោយសារលួចស្នាក់នៅធ្វើការងារខុសច្បាប់ លួចឆ្លងដែនខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងអនុវត្តទោសចប់ (កំហែងយក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)៕







