លោក ប្រាក់ សុខុន ជួបពិភាក្សាជាមួយប្រេសិតពិសេស សម្រាប់កិច្ចការអាស៊ី នៃក្រសួងការបរទេសចិន
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយលោក តេង ស៊ីជុន ប្រេសិតពិសេស សម្រាប់កិច្ចការអាស៊ី នៃក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ។
ក្នុងជំនួបនេះ បានពិភាក្សាលើរបៀបវារៈ ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ ៕





