ព័ត៌មានជាតិ

សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប និងសប្បុរសជននានា បានចែកអំណោយជូនជនភៀសសឹកចំនួន ១០០គ្រួសារ នៅស្រុកបន្ទាយស្រី

សៀមរាប ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប រួមជាមួយសប្បុរសជននានា និងលោក រិន ឡូត អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានចុះទៅដល់ជុំរំភៀសសឹក នៅស្រុកបន្ទាយស្រី ដើម្បីចែកជូន ដូចជា អង្ករ គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួនដល់ជនភៀសសឹកចំនួន ១០០គ្រួសារ ដែលរងទុក្ខលំបាកដោយសារការឈ្លានពានពីប្រទេសថៃ។

ជំនួសមុខឱ្យបងប្អូនជនភៀសសឹក និងលោកអភិបាលស្រុកបន្ទាយស្រី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកសកម្មភាពមនុស្សធម៌ ក្នុងស្មារតី “ខ្មែរស្រឡាញ់ខ្មែរ” និងបានចែករំលែកនូវក្តីស្រឡាញ់ដល់បងប្អូនខ្មែរដែលកំពុងភៀសសឹក៕

To Top