ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន World Safe បានឧបត្ថម្ភអង្ករ ស្បៀង ទឹកសុទ្ធ និងថវិកា សម្រាប់ចែកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន World Safe ដែលបានឧបត្ថម្ភអង្ករ ស្បៀង ទឹកសុទ្ធ និងថវិកា សរុបជាទឹកប្រាក់ចំនួន៥.៦៩៨.០០០៛ (ប្រាំលាន ហុកសិនប្រាំបួនម៉ឺន ប្រាំបីពាន់រៀល) និងថវិកាផ្ទាល់ចំនួន២.០០០.០០០៛ (ពីរលានរៀល) ជូនដល់កងពលសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់នាំយកបន្ត ទៅចែកជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀម នៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ កម្ពុជា-ថៃ។

ទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជនទាំងអស់គ្នានេះ បានបង្ហាញយ៉ាងច្បាស់អំពី “ទឹកចិត្តសមរភូមិក្រោយ” ដែលមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕



