ជនស៊ីវិលស្លូតត្រង់កម្ពុជា ស្លាប់កើនឡើងដល់ ១៩នាក់ ក្រោមស្នាដៃយោធាថៃ
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លូតត្រង់ បានស្លាប់ក្រោមកណ្តាប់ដៃឈ្លានពាន របស់យោធាថៃកើនរហូតដល់ ១៩នាក់ហើយ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជម្លោះកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកស្រីម៉ាលី សុជាតា បានលើកឡើងថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្តោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ ខុសពីយោធាថៃវាយប្រហារលើជនស៊ីវិលកម្ពុជា បណ្តាលឱ្យស្លាប់រហូតដល់១៩នាក់ ។
លោកស្រីបន្តថា ប៉ុន្តែមានតែភាគីថៃទេដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៩នាក់ (ទារក ១នាក់) និងរងរបួសចំនួន៧៩នាក់ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច ៕
