លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិនិត្យគុណភាពផ្លូវជនបទចំនួន១៣ខ្សែ នៅក្នុងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ
កណ្ដាល-កំពង់ស្ពឺ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ១៣ខ្សែ នៅក្នុងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។

ផ្លូវជនបទចំនួន ទាំង១៣ខ្សែ មានដូចខាងក្រោម៖
ខ្សែទី១៖ ឈ្មោះផ្លូវ ស្ដុកឈូក-តាពេទ្យ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,២៩.គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិតាពេទ្យ ឃុំជ្រៃលាស់ ទៅកាន់ភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៧ ៥៦៩គ្រួសារ ស្មើនឹង ៣៥ ៤៤០នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ១០ ៧៨៤គ្រួសារ ស្មើនឹង ៤៩ ៨៧៧នាក់។
ខ្សែទី២៖ ឈ្មោះផ្លូវ ទស្សាស្វិត-តាគោក ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៥,១២.គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិតាពេជ្រ ឃុំឈ្វាំង ទៅកាន់ភូមិត្រពាំងរបង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៥ ៤០៦គ្រួសារ ស្មើនឹង ២៣ ៩៦០នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៧ ៥៩៦គ្រួសារ ស្មើនឹង ២៣ ៩៦០នាក់។
ខ្សែទី៣៖ ឈ្មោះផ្លូវ អង្គតាសិទ្ធ-ឱង្ការ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៤,២៤.គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិអង្គតាសិទ ឃុំទួលព្រេជ ទៅកាន់ភូមិឱង្ការ ឃុំទួលព្រេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ២០៩គ្រួសារ ស្មើនឹង ១០ ០២៩នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៤៨៤៣គ្រួសារ ស្មើនឹង ២២ ៦១៧នាក់។
ខ្សែទី៤៖ ឈ្មោះផ្លូវ ទួលខ្លុង-ទន្លាប់ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៤,៤១.គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិទួលខ្លុង ទៅកាន់ភូមិទន្លាប់ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ២០៩គ្រួសារ ស្មើនឹង ១០ ០២៩នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៤ ៨៤៣គ្រួសារ ស្មើនឹង ២២ ៦១៧នាក់។
ខ្សែទី៥៖ ឈ្មោះផ្លូវ វត្តត្មាតពង-វត្តផ្អរ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៥,៩១.គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិត្រពាំងត្បែង ឃុំសំរោងលើ ទៅកាន់ភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន៤៨៤៣គ្រួសារ ស្មើនឹង ២២៦១៧នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៦៩១៣គ្រួសារ ស្មើនឹង ៣១៣៧៣នាក់។
ខ្សែទី៦៖ ឈ្មោះផ្លូវ ផ្លូវជាតិលេខ៤-ដំណាក់កកោះ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៥,៩៦.គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិដំណាក់កកោះ ឃុំសំរោងលើ ទៅកាន់ភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៥ ១៥៣គ្រួសារ ស្មើនឹង ២៤ ២៧២នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៧ ២២៣គ្រួសារ ស្មើនឹង ៣៣ ០២៨នាក់។
ខ្សែទី៧៖ ឈ្មោះផ្លូវ យស់មេត្រី-ព្រៃចំការ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលមានពីរកំណាត់ មានប្រវែងសរុប ៩,៣៧.គ.ម ទទឹង ៧ម៉ែត្រ ក្នុងឃុំលំហាច និងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន៤៨០២គ្រួសារ ស្មើនឹង ២២១៣៥នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន៧៣២១ គ្រួសារ ស្មើនឹង ៣៣៨១៩នាក់។
ខ្សែទី៨៖ ឈ្មោះផ្លូវ ក្រាំងអំពិល-មហាលំពាំងទីមួយ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៧.៨គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិក្រាំងអំពិល ឃុំស្គុះ ស្រុកសំរោងទង ទៅកាន់ភូមិភូមិមហាលំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន១ ០៨០គ្រួសារ ស្មើនឹង ៥ ៨៥០នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ២ ៣៥០គ្រួសារ ស្មើនឹង ១២ ៤២០នាក់។ ផ្លូវនេះត្រូវបានអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិការរបស់រាជរដ្ឋាភិបាល ។
ខ្សែទី៩៖ ឈ្មោះផ្លូវ វាល-ស្វាយដង្គុំ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៦,១៩គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិវាល ឃុំរលាំងចក ទៅកាន់ភូមិស្វាយបង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឆ្លងកាត់ភូមិចំនួន ៩ មានអ្នកទទួលផលសរុបចំនួន ៧ ៤៣៦នាក់ ។
ខ្សែទី១០៖ ឈ្មោះផ្លូវ ចំប៉ី-វល្លិ៍ប្រេង ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៦,៩៣គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិចំប៉ី ឃុំតាំងក្រូច ទៅកាន់ភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឆ្លងកាត់ភូមិចំនួន ១១ មានអ្នកទទួលផលសរុប ចំនួន ៩ ០៨៨នាក់ ។
ខ្សែទី១១៖ ឈ្មោះផ្លូវ ក្រសាំងខ្ពស់-កណ្ដាល ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១៤,៨៨គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ ទៅកាន់ភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឆ្លងកាត់ភូមិចំនួន ៩ មានអ្នកទទួលផលសរុបចំនួន ៧ ៤៧០នាក់។
ខ្សែទី១២៖ ឈ្មោះផ្លូវ អូររំចត-ដក់ពរ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២០,៩៤គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិអូររំចត ឃុំចំបក់ ទៅកាន់ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឆ្លងកាត់ភូមិចំនួន ១៣ មានអ្នកទទួលផលសរុបចំនួន ៨ ២៦២នាក់ ។
ខ្សែទី១៣៖ ឈ្មោះផ្លូវ ដំណាក់ត្រាច-ត្រពាំងទទឹម ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១០,៤៦គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិដំណាក់ត្រាច ទៅកាន់ភូមិត្រពាំងទទឹម ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឆ្លងកាត់ភូមិចំនួន ៨ មានអ្នកទទួលផលសរុបចំនួន ៦ ៦១៥នាក់ ។
សូមជម្រាបជូនដែរថា ខ្សែផ្លូវខាងលើ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី EDCF ។
ក្នុងឱកាសពិនិត្យគុណភាពផ្លូវទាំងនោះ លោក ឆាយ ឫទ្ធិសែន បានណែនាំដល់មន្ដ្រីបច្ចេកទេសឱ្យជួសជុល កែតម្រូវឡេីងវិញចំពោះខ្សែផ្លូវខ្លះដែលរងការខូចខាតធ្ងន់ធ្ងរ និងដាក់ចូលក្នុងគម្រោងថែទាំប្រចាំ ដើម្បីទទួលបាននិងគុណភាពរឹងមាំ និងមានសោភណភាព សុវត្ថិភាព សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយប្រើប្រាស់បានយូរអង្វែង ៕






