យោធាថៃ បានបាញ់ផ្សែងពុល ចូលភូមិសាស្ត្រភូមិព្រៃចាន់ វេលាម៉ោង ៧:៣នាទី
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖
- ម៉ោង ៧:០៣នាទី យោធាថៃបានបាញ់ផ្សែងពុល ចូលភូមិសាស្ត្រ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។
សកម្មភាពខាងលើជាការ វាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅ របស់យោធាថៃ ជាការរំលោភ បំពានច្បាប់មនុស្សធម៌ អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ។
កងកម្លាំងកម្ពុជាបាននឹងបន្ត តាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងកំពុងតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំង ជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាព ទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើង ដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕
