ព័ត៌មានជាតិ

មេបញ្ជាការ កងរាជអាវុធហត្ថហត្ថខេត្តកំពង់ស្ពឺ​ និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជន បានរួមគ្នានាំយកនូវសម្ភារៈ​មួយចំនួន​ធំ​ និងគ្រឿងឧបភោគបរិភោគ​​ ប្រគល់​ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារ ព្រមទាំងជនភៀសសឹក​ នៅទិសខេត្តឧត្តរមានជ័យ…

ដោយមានការចង្អុលបង្ហាញពី​ នាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​​ កាលពីថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថហត្ថខេត្តកំពង់ស្ពឺ​ ជាមួយនឹង ក្រុមគ្រួសារ សប្បុរសជន​នានា​ ព្រមទាំងមានការ ចូលរួមពីក្រុមការងារ សហភាព​សហព័ន្ធយុវជន​កម្ពុជាខេត្ត​កំពង់ស្ពឺ​ បានរួមនាំយកនូវសម្ភារៈ​មួយចំនួន​ធំ​ និងគ្រឿងឧបភោគ បរិភោគ​​ ព្រមទាំងស្បៀងផ្សេងៗទៀត ទៅប្រគល់​ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារ ព្រមទាំងជនភៀសសឹក​ ដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកកាន់ទីតាំងមានសុវត្ថិភាព​​​ នៅទិសខេត្តឧត្តរមានជ័យ។

សម្ភារៈទាំងអស់រួមមាន៖ អង្ករ ៥០០បាវ(ស្នើរនិង៥តោន),មីខ្លាឃ្មុំ ៥០០កេះ,ទឹកសុទ្ធ ៥០០កេះ,ភេជ្ជៈប៉ូវកំលាំង ៥០០កេះ,ភួយចំនួន ៣០០ភួយ,សាច់ក្រកឆៅចំនួន ២០០គីឡូក្រាម,សាច់ក្រកឆ្អឹចំនួន​ ១០០គីឡូ,ទឹកត្រី ១០០យួរ,ទឹកសុីអុីវ ១០០យួរ,ត្រី ខ ៥០កេះ,សាច់ជ្រូកផាត់ ៥០គីឡូ,សាច់ជ្រូករំលីង ៥កេះ,កាពិផាវ ៥០១កំប៉ុងនិងគោ ២ក្បាល​ ( ដែលសរុបជាថវិការចំនួន ១៦.១៧៤ ដុល្លាអាមេរិច)ផងដែរ។

នាពេលសួរសុខទុក្ខនេះដែរ លោក​ឧត្តម​សេនីយ៍​ត្រី ម៉េង​​​​ ស្រ៊ុន​​​ ក៏បាន​ពាំនាំ ​នូវការផ្តាំផ្ងើរសួរសុខទុក្ខ និងព្រួយបារម្មណ៏បំផុតពី លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​​ ព្រមទាំងប្រមុខថ្នាក់ដឹកនាំចំពោះ វីរៈ​កងទ័ព​នៅ​សមរភូមិ​មុខ​ ព្រមទាំង​ជនភៀសសឹក​ ថែមទៀតផង។

ក្នុងអំឡុងពេលនេះប្រទេស​កម្ពុជា​ យើងកំពុងតែជួបការលំបាក ដោយសារតែការឈ្លានពាន​ពីកងទ័ពសៀម ធ្វើ​ទុកបុកម្នេញអត់ស្រាកស្រាន ថោកទាបឥតកេរ្តិ៏ខ្មាស់ យ៉ាងព្រៃផ្សៃបំផុត​​ ប្រៀបបានស្នើរនិងសត្វតិឆ្ឆាន ដែលគ្មានវិចារណញ្ញាណ ដែលបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជា យើងរស់ នៅតាមបន្ទាត់ព្រំដែន ត្រូវភៀសសឹកចោល ផ្ទះសំបែង មកកាន់កន្លែងមានសុវត្តិភាព​ ហើយបងប្អូនប្រជាពលរដ្ឋខ្លះទៀតត្រូវបានបាត់បងជីវិត ផ្ទះសំបែងត្រូវបានបំផ្លាញ អគារ​ ផ្លូវថ្នល់​ សាលារៀន​ វត្តអារាម​ និង​​​ ហេ​ដ្ឋារចនាសម្ព័ន្តផ្សេងៗ ជាច្រើនទៀតត្រូវបានបំផ្លាញខ្ទិចគ្មានសល់ ជាពិសេសវីរះកងទ័ពកម្ពុជាយើងឈរជើងនៅសមរភូមិមុខ​​ បានពលីជីវិត និងត្រូវប្រយុទ្ធតតាំងក្រាញននៀល ជាមួយសត្រូវឈ្លានពានដោយបាន លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បី​ជាតិ​និងប្រជាជនទាំងមូល។

ប្រជាជនកម្ពុជា សង្ឃឹមជឿជាក់យ៉ាងមុតមាំខ្លាំងថា​​​​ ក្នុងនាមប្រជាពលរដ្ឋ ក្រោមដំបូលសន្តិភាព​ បានកោតសរសើរគាំទ្រ លើប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំបញ្ជាក្នុងសមរភូមិដ៏ក្ដៅគគុកនេះ៕

To Top