ក្រសួងមហាផ្ទៃ ៖ អំពើឈ្លានពានរបស់ថៃ បានបណ្តាល ឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់កើនដល់ ២០នាក់
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែន អធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំ គ្រប់ប្រភេទ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់២០នាក់ របួស ៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកកើនឡើង ទាំងនៅក្នុងខេត្តរងការឈ្លានពាន និងខេត្តផ្សេងៗ ទៀត។



