កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានកំពុងដំណើរការ ! ថៃប្រើកាំភ្លើងធំ DTI-2 កាំភ្លើងធំផ្លោងពីចម្ងាយ, កាំភ្លើងត្បាល់ និងដ្រូនចូលតំបន់ព្រះវិហារ
ភ្នំពេញ ៖ ចាប់ពីម៉ោង ៨ដល់ម៉ោង ១២ថ្ងៃត្រង់ យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ DTI-2 កាំភ្លើងធំផ្លោងពីចម្ងាយ, កាំភ្លើងត្បាល់ និងដ្រូនជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងបានផ្លោងចូលភូមិសាស្ត្រគោល៨, តាថាវ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់យ៉ាងគំហុក៕
