យោធាថៃ បាញ់ផ្លោងគ្រាប់តូច-ធំចូល ខេត្តបាត់ដំបង និង ប៉ោយប៉ែត ធ្វើឲ្យឆេះផ្ទះ និងរបួសជនជាតិចិនម្នាក់
ភ្នំពេញ ៖ ឈានចូលព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បានបន្តបាញ់ផ្លោងគ្រាប់តូច-ធំ ចូលក្នុងតំបន់ស៊ីវិល ដែលប្រជាពលរដ្ឋកំពុងរស់នៅជាអចិន្ត្រៃយ៍ នៅខេត្តបាត់ដំបង ក្នុងឃុំភ្នំព្រឹក ចំនួន៨គ្រាប់ និងឃុំបារាំងធ្លាក់ ចំនួន៥គ្រាប់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋខូចខាតខ្ទេច១ខ្នង និងរបួសជនជាតិចិន១នាក់ ។
ចំណែកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឯណោះវិញ ទាហានថៃ បានបាញ់កាំភ្លើងដៃចម្រុះ ចូលមកកាន់តំបន់ស៊ីវិល ដែលមានពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងស្នាក់នៅ បណ្ដាលឱ្យមានការខូចខាត និងបង្កការភិតភ័យ ដល់ជនស៊ីវិលនៅតំបន់នោះ៕
