ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា សម្តែងកង្វល់ ចំពោះស្ថានភាពមនុស្សធម៌ កាន់អាក្រក់ទៅៗ បានជិះឥទ្ធិពលដល់ជន​ភៀសសឹកកម្ពុជា ជាងកន្លះលាននាក់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានសម្តែងកង្វល់ ចំពោះស្ថានភាពមនុស្សធម៌ កាន់អាក្រក់ទៅៗ បានជិះឥទ្ធិពលដល់ជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់ ។

មុននឹងអញ្ជើញមាតុភូមិនិវត្តន៍វិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អំឡុងពេល នៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកង្វល់ ចំពោះស្ថានភាពមនុស្សធម៌ ដែលកាន់អាក្រក់ទៅៗ ដែលបានជិះឥទ្ធិពលដល់ជនភៀសសឹកកម្ពុជា ជាងកន្លះលាននាក់ និងសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពរួមក្នុងតំបន់ ស្របតាមធម្មនុញ្ញអាស៊ាន និង គោលការណ៍មូលដ្ឋាន នៃច្បាប់អន្តរជាតិ ដោយផ្អែកលើស្មារតី នៃការចូលរួមដោយស្ថាបនា ជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូនានា ៕

To Top