ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៥ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៥ នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានបុគ្គលិកចូលរួមជាង៣០០នាក់។

ជាកិច្ចចាប់ផ្តើមកម្មវិធីប្រចាំឆ្នាំ លោកបណ្ឌិតបានដឹកនាំបុគ្គលិក ទីប្រឹក្សា និងភ្ញៀវកិត្តិយសគោរពវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងសមរភូមិការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។

ក្នុងកម្មវិធីជួបជុំដ៏មានសារៈសំខាន់នេះ ក៏មានការធ្វើបទបង្ហាញស្តីពីសមិទ្ធផលការងាររបស់ធនាគារ ARDB ដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ផងដែរ។

លោកបណ្ឌិតបានមានប្រសាសន៍សំណេះសំណាល និងបានគូសបញ្ជាក់ថា សមិទ្ធផល និងវឌ្ឍនភាពការងារ ឆ្នាំ២០២៥ របស់ធនាគារ ARDB សម្រេចបានតាមផែនការ ខណៈមានបញ្ហាប្រឈមដោយពន្ធបដិការបស់សហរដ្ឋអាម៉េរិក និងសង្គ្រាមឈ្លានពានពីប្រទេសថៃក៏ដោយ៕

To Top