ក្រុមការងារសាលាដូងនាំយកជំនួយទៅជួយជនភៀសសឹតនៅស្រុកសូត្រនិគមខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសាលាដូងជំនួសមុខជូន លោកអ៊ុកវ៉ាន់ដេ នឹងលោកអ៊ុយសុធុនភ្នាក់ងារដើមអម្ពិលប្រចាំខេត្តសៀមរាប បាននាំយកចំនួយរួមមាន ទឹកសុទ្ធ អង្ករ ត្រីខ ទឹកស៊ីអ៊ីវ មី ចំនួន១២៥ គ្រួសារ យកទៅចែកជូនបងប្អូនជនភាសិតដែលស្ថិតនៅ វត្តប្រាសាទមុនីសោមសាសាន់ ភូមិ ជ្រៃខាងជេជេីង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម, ខេត្តសៀមរាប។

និងជាពិសេសបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនអាជ្ញាធរដែលនៅទីតាំងមណ្ឌលជនភៀសសឹកមួយចំនួនទៀតផងដែរ មានដូចជា អង្ករ៥០ គីឡូចំនួន ២បេ ត្រីខកំប៉ុងចំនួន ១០យួរ ទឹកស៊ីអ៊ីវចំនួន ២យួរ ទឹកត្រីចំនួន២យួរ មីកំប៉ុងចំនួន៤ កេះធំ ទឹកសុទ្ធចំនួន៤ កេះ។

ជាចុងក្រោយអភិបាលស្រុករង លោកជុំចាន់ថេន បានសូមថ្លែងអំណរអរគុណដល់សប្បុរសជនជាពិសេស លោកអ៊ុក វ៉ាន់ដេ ស្ថាបនិកសាលាដូងនិងភ្នាក់ងារដើមអម្ពិល ដែលជាសប្បុរសជនបាននាំយកជំនួយមកជួយដល់ជនភៀសសឹត ដែលកំពុងមានការខ្វះខាតនៅក្នុងមណ្ឌលផងដែរ។








ដោយ៖ អ៊ុយ សុធុន| សៀមរាប|ដើមអម្ពិល
