យោធាថៃសន្ធប់បាញ់គ្រាប់ផ្លោងចូលកម្ពុជា ជាង៣០០គ្រាប់ នៅថ្ងៃ២៣ ធ្នូនេះ
ភ្នំពេញ ៖ ត្រឹមតែរយៈពេល១មួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃ២៣ ធ្នូនេះ យោធាថៃបានសម្រុកសន្ធប់បាញើចូលដែនអធិបតេយ្យភាពកម្ពុជាជាង៣០០គ្រាប់នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង់និងពោធិ៍សាត់។
យោងតាមការប្រកាសរបស់ក្រសួងការពារជាតិនារាត្រីថ្ងៃ២៣ ធ្នូ បានរៀបរាប់ថា ៖
-ចាប់ពីម៉ោង ១:១៦នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១៣គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
-ចាប់ពីម៉ោង ៧:០១នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងជាង ៨០គ្រាប់ចូលភូមិសាស្រ្តភូមិព្រៃចាន់។
-ចាប់ពីម៉ោង ៧:០១នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងជាង ១០០គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន។
-ចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ៩:០០នាទី យោធាថៃបានផ្លោងចំនួន ៥គ្រាប់ចូលភូមិសាស្ត្រស្រុកស្វាយចេក។
-ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងយន្តនៅភូមិសាស្ត្រអូរភ្លុកដំរី។
-ម៉ោង ៨:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងប្រមាណ ៦១គ្រាប់ចូលភូមិសាស្ត្រភូមិជោគជ័យ។
-ចាប់ពីម៉ោង ៨:០១នាទី ដល់ម៉ោង ១៦:១០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣៣គ្រាប់ចូលភូមិសាស្ត្រក្រុងប៉ោយប៉ែត។
-ចាប់ពីម៉ោង ៩:៤៣នាទី ដល់ម៉ោង ១៥:១៥នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥៩គ្រាប់ចូលភូមិសាស្ត្រស្រុកភ្នំព្រឹក។
-ម៉ោង ១០:៤៥នាទី ដល់ម៉ោង ១១:២៣នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១៦គ្រាប់ចូលភូមិសាស្ត្រឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
– ម៉ោង ១០:៥៤នាទី យោធាថៃបានបាញ់កាំភ្លើងធំលើរថក្រោះបុកចូលភូមិសាស្រ្តបឹងត្រកួន។
-ម៉ោង ១៥:៣០នាទី យោធាថៃបានធ្វើសកម្មភាពចល័តកម្លាំង, រថពាសដែក និងរថក្រោះចូលភូមិ សាស្រ្តច្រកជ័យជំនះ៕
