ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូន នូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្ត ធ្វើសកម្មភាព បាញ់ប្រហារ ចូលទីតាំងប្រជាជន ស៊ីវិលកម្ពុជា និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖
-នៅវេលាម៉ោង ៥:០៥នាទីព្រឹក យោធាថៃ បានប្រើប្រាស់ កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាសដែក វាយប្រហារ មកលើទីតាំង អាគារពាណិជ្ជកម្ម ឯកជនរបស់ប្រជាជន ស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រ អូរស្មាច់។
សកម្មភាពខាងលើជាការវាយប្រហារ ដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិ៕
