ព័ត៌មានជាតិ

មុននេះបន្តិច យោធាថៃប្រើយន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម នៅឃុំស្លក្រាម

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានប្រកាសថា ចាប់ពីម៉ោង ១២:១៥នាទី ដល់ម៉ោង ១២:២៦នាទី យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ក្រសួងបញ្ជាក់ថា ស្ថានការណ៍នៅទីតាំងមួយចំនួន មានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួន ក្នុងយោធភូមិភាគទី៥ យោធាថៃ នៅបន្តសកម្មភាព វាយប្រហារមកលើដែន អធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់កម្ពុជាកំពុងប្រយុទ្ធតស៊ូ យ៉ាងស្វិតស្វាញជាមួយ សត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕

To Top