លោក ដូណាល់ ត្រាំថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា បើលោកឆ្លាតវៃ លោកនឹងចុះចេញពីតំណែង
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សមភាគីវេណេស៊ុយអេឡា គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ នឹងមានភាពវៃឆ្លាតក្នុងការចាកចេញពីតំណែង ខណៈដែលទីក្រុងវ៉ាស៊ីនតោន បង្កើនកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ខ្លួន ដើម្បីដកលោកចេញពីអំណាច។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានប្រមូលផ្តុំកងកម្លាំងទ័ពជើងទឹកដែលលោក ត្រាំ ហៅថា “រហូតមកដល់ពេលនេះជាធំបំផុតដែលយើងមិនធ្លាប់មាននៅអាមេរិកខាងត្បូង” ចេញពីឆ្នេរសមុទ្រនៃប្រទេសវេណេហ្ស៊ុយអេឡា ហើយកំពុងពង្រឹងការបិទផ្លូវលើនាវាដឹកប្រេងរបស់វ៉េណេស៊ុយអេឡា ដោយលើកឡើងពីទណ្ឌកម្មឯកតោភាគី។ ចាប់តាំងពីខែកញ្ញាមក យោធាអាមេរិកក៏បានធ្វើការវាយប្រហារលើទូកតូចៗដែលត្រូវបានចោទប្រកាន់ថា កំពុងដឹកគ្រឿងញៀន ដែលអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានថ្កោលទោសថាជាការប្រហារជីវិតក្រៅប្រព័ន្ធតុលាការដោយខុសច្បាប់។
នៅពេលត្រូវបានសួរម្តងហើយម្តងទៀតក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថាតើចេតនារបស់ទីក្រុងវ៉ាស៊ីនតោនចង់បង្ខំលោក ម៉ាឌូរ៉ូ ចេញពីអំណាចនោះ , លោក ដូណាល់ ត្រាំ បានផ្តល់ការកត់សម្គាល់មិនប្តេជ្ញាចិត្តដែលសំដៅទៅលើលទ្ធភាពនោះទេ។ លោកក៏បានអះអាងថា វានឹងជា«ភាពឆ្លាតវៃ»សម្រាប់លោក ម៉ាឌូរ៉ូ ក្នុងការចុះចេញពីតំណែង។
កាលពីព្រឹកថ្ងៃចន្ទ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិរបស់អាមេរិក លោកស្រី Kristi Noem បានលើកឡើងអំឡុងពេលសម្ភាសន៍ “Fox and Friends”ថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា ម៉ាឌូរ៉ូ គឺជាគោលដៅនៃសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ៕
ប្រែសម្រួលៈ ណៃ តុលា
