ព័ត៌មានជាតិ

កម្ពុជា ៖ ការវាយប្រហារ មិនរើសគោលដៅរបស់ថៃ មកលើកម្ពុជា គឺជាឧក្រិដ្ឋកម្ម នៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ប្រកាសថ្កោលទោស និងរៀបចំបណ្តឹងប្រទេសថៃ ផ្ញើទៅគ្រប់យន្តការទាំង ក្នុងសិទ្ធិមនុស្សអាស៊ាន តំបន់ និងអង្គការសហប្រជាជាតិ ហើយការវាយប្រហារមិនរើសគោលដៅ របស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្ស កាន់តែធ្ងន់ធ្ងរ។

បើតាមសេចក្ដីថ្លែងការណ៍, ថៃ បានប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រដែល មានប្រជាជនស៊ីវិល រស់នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និង កោះកុង។

ជាក់ស្តែង គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនស៊ីវិលបានស្លាប់ចំនួន ២១នាក់ និងរង របួសចំនួន ៨៣នាក់ ជនភៀសសឹកកើនដល់ ៦០៧ ៩៨០ នាក់ និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ត្រូវបានបំផ្លាញ រួមមាន ផ្ទះប្រជាពលរដ្ឋ ប្រាសាទបុរាណ អគារឯកជន អគារស្នាក់នៅ/សណ្ឋាគារ ស្ថានីយ៍ ប្រេង ឃ្លាំងទិញដំឡូង ឃ្លាំងទំនិញ បង្គោលអង់តែនទូរសព្ទ សាលារៀន មណ្ឌលសុខភាព អគាររដ្ឋ វត្ត សាលាឆទាន ស្ពាន ផ្សារ ផ្លូវ រថយន្ត និងម៉ូតូ៕

To Top