ព័ត៌មានជាតិ

ជំនួយសប្បុរសធម៌មូលនិធិសាលាដូង យកទៅផ្ដល់ជូនសាលាស្រុកប្រាសាទបាគងខេត្តសៀមរាប

ខេត្តសៀមរាប៖ កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសប្បធម៌។ ក្នុងស្មារតី ខ្មែរជួយខ្មែរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនជនភៀសសឹក លោក សាំង សេរីរដ្ឋ តំណាងឲ្យក្រុមការងារសាលាដូង របស់ លោក អ៊ុក វណ្ណដេ និង អង្គភាពសារព័ត៌មានដើមអំពិល របស់លោក អគ្គនាយក សយ សុភាព បាននាំយកស្បៀង និងសម្ភារ: របស់បងប្អូនសប្បុរសជន រួមមាន អង្ករ៥០០ គ.ក្រ ទឹកសុទ្ធប្រូវីតា(៥០០ml) ៣០ កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ សំឡីអនាម័យ៥ ដុំធំ ត្រីខ១ កេស មីជាតិ៣០ កេស នំកូនក្មេង ៥កេស មុងនិងភួយ ២ប៉ាវ មកប្រគល់ជូន រដ្ឋបាលសាលាស្រុកប្រាសាទបាគង ដើម្បីរៀបចំបែងចែក ជូនបងប្អូនជនភៀសសឹក ដែលបានមកស្នាក់នៅ បណ្តោះអាសន្ន នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកសូរប្លាតុង អភិបាលស្រុកប្រាសាទបាគង បានថ្លែងជំនួស មុខឲ្យបងប្អូនជនភៀសសឹក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោក អ៊ុក វណ្ណដេ និងក្រុមការងារលោក សយ សុភាព ព្រមទាំងបងប្អូនសប្បុរសជន សូមមានសុខភាពល្អ ជោគជ័យការងារ គ្រប់ភារកិច្ច ។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល

To Top