ជនស៊ីវិលកម្ពុជា ស្លាប់កើនឡើងដល់ ៣០នាក់ និងរបួស៨៧នាក់ ដោយសារយោធាថៃ
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា យោធាថៃបន្តឈ្លានពានកម្ពុជានិងបានវាយប្រហារមិនរើសមុខរួមទាំងជនស៊ីវិលស្លូតត្រង់កម្ពុជាដែលតាមរបាយការណ៍ ត្រឹមល្ងាចថ្ងៃទី២៤ ខែធ្នូនេះ ជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់ ៣០ នាក់ និងរបួស ៨៧នាក់៕
