ព្រះវិហារ៖ អំណោយ ជាស្បៀងអាហារ និងសម្ភារៈចាំបាច់ចំនួន២កុងតឺន័រ មានប្រមាណ២៤មុខ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន ពីសប្បុរសជននានា និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននាំយកមកប្រគល់ជូន វីរកងទ័ពជួរមុខ និងវីរនគរបាល ទិសព្រះវិហារ ។

អំណោយនិងសម្ភារៈខាងលើនេះ ត្រូវបានលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំយកមកប្រគលល់ជូន តំណាងវីរកងទ័ពជួរមុខ និងវីរនគរបាលការពារព្រំដែន ទិសខេត្តព្រះវិហារ សម្រាប់បែងចែកបន្តដែលជាលើកទី២៤ នៃអំណោយ ជាស្បៀងអាហារ និងសម្ភារៈចាំបាច់ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចែកចាយតាមគោលដៅសំខាន់ៗ ក្នុងស្មារតីខ្មែរតែមួយ ។

ក្នុងឱកាសនោះ តំណាងវីរកងទ័ពជួរមុខ និងវីរនគរបាលការពារព្រំដែន ទិសខេត្តព្រះវិហារ បានគោរពថ្លែងអំណរគុណដ៏ជ្រាលលជ្រៅ ជូនចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចជាការ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់ប្រពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ និងសូមអរគុណ ដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលបានចូលរួមបរិច្ចាគធនធាន តាមលទ្ធផលភាព មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ។

ជាក់ស្តែងថ្ងៃនេះជំនួយមនុស្សធម៌ ត្រូវបានលោកអភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារ តំណាងលោក ឃួង ស្រេង បានដឹកជញ្ជូនមកប្រគល់ មាននូវអាហារក្រៀមចម្រុះមុខ អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកស៊ីអ៊ីវជាដើម ។

ក្នុងកាសនោះ លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ និងសូមគោរពអរគុណ និងដឹងគុណ ចំពោះបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំង ជាមួយសត្រូវសៀមឈ្លានពាន ទឹកដីកម្ពុជា បង្កឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្តអារាម សាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម ផ្ទះ ស្ពាន ថ្នល់ ជាច្រើន ។
ក្នុងនោះលោកភិបាលរង ក៏សូមឱ្យបងប្អូនវីរកងទ័ព និងប្រជាពលរដ្ឋបន្តជឿទុកចិត្ត លើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៕
ដោយ៖ ដារាត់| ដើមអម្ពិល
