យោធាថៃ ទម្លាក់គ្រាប់បែកចូលកម្ពុជា ធ្វើឲ្យកុមាររត់ចេញពីសាលារៀន ខ្លះវង្វេងឪពុក-ម្តាយ
ភ្នំពេញ ៖ សកម្មភាពទម្លាក់គ្រាប់បែក របស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា បានធ្វើឲ្យកុមាររត់ចេញពីសាលារៀន ខ្លះវង្វេងឪពុក-ម្តាយ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃ២៥ ធ្នូនេះ មានប្រជាជនកម្ពុជា ជាងកន្លះលាននាក់ រួមមាន ៖ ស្ត្រីជាង៥០% និងកុមារជាង៣០% កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តភៀសសឹក គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ ដែលបំផ្លាញផ្ទះសំបែង សាលារៀន និងភូមិករពួកគាត់ ជាបន្តបន្ទាប់រួចទៅហើយ។

ជាក់ស្តែងនៅស្រុកបាណន់ ខេត្តបាត់ដំបង កុមារតូចៗ និងសិស្សជាច្រើនរយនាក់ បានសម្រុករត់ចេញពីសាលារៀន ខ្លះវង្វេងឪពុកម្តាយ ព្រោះតែភិតភ័យ ដោយសារយន្តហោះចម្បាំងថៃ ទម្លាក់គ្រាប់យ៉ាងព្រៃផ្សៃ ៕

