យោធាថៃ បាញ់ផ្លោងជិត៣០គ្រាប់ ចូលភូមិសាស្ត្រស្រុកសំពៅលូន
ភ្នំពេញ ៖ ក្រសួងការពារជាតិបានប្រកាសថា ចាប់ពីម៉ោងជិត១០ដល់ម៉ោងជិត១២ថ្ងៃ២៥ ធ្នូ នេះ យោធាថៃបានបាញ់ផ្លោងសរុប២៨គ្រាប់ ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង ។ បន្តមកទៀត យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយ ភូមិសាស្រ្តភូមិជោគជ័យ និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់ ៕
