លោក ឆាយ ឫទ្ធិសែន អញ្ជើញប្រគល់អំណោយជូន លោកស្រី ហូ សុវណ្ណិកា ដើម្បីយកទៅឧបត្ថម្ភដល់ គ្រួសារវីរកងទ័ពក្នុងខេត្តសៀមរាប
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់អំណោយដែលជាការឧបត្ថម្ភរបស់សប្បុរសជន ចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ជូនលោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភ ដល់គ្រួសារវីរកងទ័ព ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ក្នុងអំឡុងពេលនៃការឈ្លានពាន របស់ទាហានឈ្លានពានថៃ មកលើដែនអធិបតេយ្យភាពនិងបូរណភាពដែនដី នៃព្រះរាជាណាចក្រកម្ពុជា ។

អំណោយដែល លោករដ្ឋមន្ដ្រី ប្រគល់ជូននោះ មានដូចជា៖ ១. អង្ករ ចំនួន ១ ១២៥គ.ក, ២. មី ចំនួន ២០កេស, ៣. ធុងទឹកខៀវ ចំនួន ២ធុង, ៤. ធុងចម្រោះ ចំនួន ២ធុង, ៥. សាប៊ូលាងចាង ចំនួន ៤កេស, ៦. សាប៊ូបោកខោអាវ ចំនួន ៤កេស, ៧. ទឹកត្រី ចំនួន ២៥យួរ, ៨. ទឹកស៊ីអ៊ី ចំនួន ២៥យួរ, ៩. ត្រីខ ចំនួន ១កេស, ១០. ទឹកបរិសុទ្ធ ចំនួន ៥០កេស, ១១. អំបុក ចំនួន ៥០កេស, ១២. ភេសជ្ជៈ Top Upp ចំនួន ៥០កេស, ១៣. ភេសជ្ជៈ Champion ចំនួន ៥០កេស, ១៤. ខោទឹកនោម ចំនួន ៣០ដុំ, ១៥. សំឡីអនាម័យ ចំនួន ៥០ដុំ, ១៦. ខ្ទឹមស ចំនួន ២បាវ, ១៧. ប្រេងឆា ចំនួន ១កេស, ១៨. អំបិល ចំនួន ២០កញ្ចប់, ១៩. ច្រាសដុសធ្មេញ ចំនួន ៥០ដើម, ២០. ថ្មាំដុសធ្មេញ ចំនួន ២០ប្រអប់, ២១. ក្រដាស់អនាម័យ ចំនួន ២ដុំ, ២២. ក្រម៉ា ចំនួន ៥០, ២៣. តុក្កតា ចំនួន ១៧កញ្ចប់, និង ២៤, ខោអាវ ចំនួន ២០កេស។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ជូនថា ការប្រគល់អំណោយនេះ សបញ្ជាក់អំពីការចេះយកអាសារគ្នា ក្នុងស្មារតីសាមគ្គីភាពខ្មែរតែមួយ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមលះបង់ធនធាន និងកម្លាំងកាយ ចិត្ត ឧបត្ថម្ភជាថវិកា និងសម្ភារផ្សេងៗ ដើម្បីសម្រាលការលំបាករបស់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ៕
