ព័ត៌មានជាតិ

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ផ្តល់អាវក្រោះ និងមួកសុវត្ថិភាពដល់ ៣៦ស្ថាប័ន

ភ្នំពេញ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានផ្តល់អាវក្រោះ និងមួកសុវត្ថិភាព សម្រាប់ក្រុមការងារសារព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និង៣៥ ស្ថាប័ន ប្រើប្រាស់ក្នុងលក្ខខណ្ឌចាំបាច់ នាពេលចុះបំពេញព័ត៌មានតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកន្លែងងាយរងគ្រោះដទៃទៀត។

បើតាម ក.អ.ក នាអំឡុងពេលមានសង្គ្រាម អ្នកកាសែតត្រូវបានការពារដោយច្បាប់ អន្តរជាតិថា ជាជនស៊ីវិល ព្រោះពួកគាត់ដើរតួនាទីជាអ្នកផ្តល់ព័ត៌មានដល់ពិភពលោកឱ្យដឹងពីហេតុការណ៍ ដែលបានកើតឡើងនិងកំពុងកើតឡើង ដោយមិនជាប់ពាក់ព័ន្ធនឹងតួនាទីជាកងទ័ព ឬកាន់អាវុធឡើយ៕

To Top