ព័ត៌មានជាតិ

កម្ពុជា-ថៃ បញ្ជាក់សាជាថ្មី ពីកាតព្វកិច្ច មិនប្រើប្រាស់គ្រាប់មីន

ភ្នំពេញ ៖ កម្ពុជា-ថៃ បញ្ជាក់សាជាថ្មី នូវកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញា ស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនទាំងនេះ (អនុសញ្ញាអូតាវ៉ា) ។

យោងតាមលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ទូទៅ (GBC) រវាងកម្ពុជា-ថៃ គឺភាគីទាំងពីរនឹងធ្វើការរួមគ្នា តាមរយៈក្រុមការងារ សម្របសម្រួលចម្រុះ (JCTF) លើការងារដោះមីនមនុស្សធម៌ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលបានព្រមព្រៀងគ្នា ដើម្បីធ្វើឱ្យមានវឌ្ឍនភាព ជាបន្តបន្ទាប់ លើកិច្ចខិតខំប្រឹងប្រែង ដោះមីន តាម បណ្តោយព្រំដែន៕

To Top