ជប៉ុន សង្ឃឹមថា កិច្ចព្រមព្រៀងបទឈបបាញ់រវាង កម្ពុជា-ថៃ នឹងត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា
ភ្នំពេញ ៖ ប្រទេសជប៉ុន បានសម្តែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀង និងសង្ឃឹមយ៉ាងមុតមាំ ថា «កិច្ចព្រមព្រៀងបទឈបបាញ់រវាង កម្ពុជា-ថៃ នឹងត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា។
យោងតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន ស្ដីពី កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅថ្ងៃទី២៧ ខែធ្នូ ថា រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ បានបើកកិច្ចប្រជុគណៈកម្មាធិការព្រំដែនទូទៅ ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលថ្មីៗនេះ ហើយមានការប្រកាសថា «រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់»។
ប្រភព ដដែល បន្ដថា កាលពីដើមខែនេះ ការប៉ះទង្គិចយោធារវាងប្រទេសកម្ពុជា និងថៃបានកើនឡើងម្តងទៀត ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងនោះរួមមានជនស៊ីវិល ជនភៀសសឹកជាច្រើន រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងពីរ។ សហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។
រដ្ឋាភិបាលជប៉ុនមានបំណងបន្តកិច្ចខិតខំប្រឹងប្រែងផ្សេងៗ រួមទាំងសកម្មភាពការទូត ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង រួមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ផងដែរ ដោយសហការជាមួយប្រទេសពាក់ព័ន្ធ រួមមានសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ាន៕
