ភ្នំពេញ ៖ ប្រទេសចិនស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា-ថៃដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ដែលនេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងអាចអនុវត្តបាន ដើម្បីដោះស្រាយជម្លោះស្មុគស្មាញ។
ចំពោះសេចក្តីថ្លែងការណ៍រួមរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលយល់ព្រមលើបទឈប់បាញ់ ជាមួយការលេីកឡេីងថា កិច្ចសន្ទនា និងការពិគ្រោះយោបល់ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងអាចអនុវត្តបាន ដើម្បីដោះស្រាយជម្លោះស្មុគស្មាញ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិន នារាត្រីថ្ងៃទី២៧ ខែធ្នូ បានឲ្យដឹងថា ចិន អាស៊ាន និងសហគមន៍អន្តរជាតិបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចគោលដៅនេះ។ ក្នុងនោះចិន ត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្តល់វេទិកា និងបង្កើតលក្ខខណ្ឌសម្រាប់កម្ពុជា-ថៃ ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែពេញលេញ និងលម្អិតជាងមុន៕
