រដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយ លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសថៃ នៅខេត្តយូណាន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង លោក សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ នៅខេត្តយូណាន ប្រទេសចិន៕





