លោក ម៉េង ស្រ៊ុន អញ្ជើញជួបសំណោះសំណាលជាមួយ លោក សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងប្រគល់សម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារវីរៈកងទ័ព ព្រមទាំងជនភៀសសឹក
កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលនិងសម្តែងការគួរសមជាមួយ ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង និងកលោក ញ៉ឹល សំបូរ ប្រធានមន្ទីរ ពាណិជ្ជកម្ម សមាជិកអចិន្ត្រៃយ៍គណៈបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំវាលពន់។

ក្នុងពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានទទួលសម្តែងការគួរសមដោយក្តីរាក់ទាក់ និងសំណោះសំណាលសួរសុខទុក្ខ ព្រមទាំងជូនពរ ឯកឧត្តម សុខ ប៊ន ព្រមទាំងក្រុមគ្រួសារឲ្យមានសុខភាពល្អជា និរន្តរ៍ផងដែរ។ជាស្មារតីមនុស្សធម៌ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាការចំណាយថវិការផ្ទាល់ខ្លួននិងបានពីការឧបត្ថម្ភគាំទ្រពីសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៏ គ្រប់ទិសទី ទាំងក្នុងនិងក្រៅស្រុកដោយបានចូលរួមគ្នាក្នុងការចំណែក ជួយគ្នាក្នុងគ្រាលំបាកនេះផងដែរ តាមរយៈឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង ដើម្បីយកទៅចាត់ចែងឧបត្ថម្ភជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារវីរៈកងទ័ព ព្រមទាំងជនភៀសសឹក ក្នុងមូលដ្ឋានថែមទៀតផង។


សម្ភារៈទាំងនោះរួមមាន៖អង្កចំនួន ១តោន,ទឹកសុទ្ធចំនួន ៤០កេស,មីចំនួន ២០កេស,ទឹកក្រូច-ទឹកផ្លែឈើចំនួន ១០កេស,ទឹកត្រីចំនួន១០យួរ និងទឹកស៊ីអ៊ីវចំនួន ១០យួរផងទៀត។


ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ចនឹងការងារកុំបីឃ្លៀងឃ្លាតឡើយ៕







