ព័ត៌មានជាតិ

Update: កាយរកសពជនរងគ្រោះឃើញហើយក្នុងរណ្តៅរ៉ែសំណរក្នុងឃុំមេម៉ង់ (មិនមែនរ៉ែមាស)

មណ្ឌលគិរី៖ អត្តសញ្ញាណជនរងគ្រោះត្រូវបានបញ្ជាក់ហើយ គឺឈ្មោះផេន ហុង ភេទប្រុស ជនជាតិព្នង ជាសិស្ស រស់នៅភូមិពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ បើយោងលើរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាននាល្ងាចថ្ងៃទី២៩ខែធ្នូនេះ។

ប្រភពព័ត៌មានអះអាងថា ក្នុងករណីលួចជីករ៉ែសំណរដោយគ្មានលិខិតអនុញ្ញាតនេះ បានបង្ករអោយសិស្សសាលាម្នាក់ស្លាប់និងរងរបួសស្រាល៣នាក់ទៀត ដែលកើតហេតុកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២៩ខែធ្នូ ស្ថិតនៅចំណុចអូរពងប៉ះ ស្ថិតក្នុងភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា។

ប្រភពបន្តថារណ្តៅរ៉ែសំណរនោះ មានបណ្តោយ៣០ម៉ែត្រ ទទឹង៥ម៉ែត្រជម្រៅ៣ម៉ែត្រ។រណ្តៅនោះជារណ្តៅចាស់ ដែលមានស្នាមលួចជីកលង់ថ្មីទំហំ២ម៉ែត្រ។

សាកសព ត្រូវសមត្ថកិច្ចរាយកាយថា ដេកផ្កាប់មុខក្នុងរណ្តៅរ៉ែ ដែលមានថ្ម បាក់សង្កត់លើ និងរងរបួសពាសពេញរាងកាយ៕

ដោយៈចាន់ បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top