ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ៖ មកដល់ម៉ោងនេះ អាជ្ញាធរប៉ៃលិន មិនទាន់ទទួលបាន ព័ត៌មានអំពីយុទ្ធជន ១៨រូបនោះទេ

ភ្នំពេញ ៖ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា មកដល់ម៉ោងនេះ អាជ្ញាធរមិនប៉ៃលិន ទាន់ទទួលបាន ព័ត៌មានអំពីយុទ្ធជន ១៨រូបនោះទេ។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះលោកស្រី បាន ស្រីមុំ ថា «នាងខ្ញុំសូមគោរពជម្រាបជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប មកដល់ម៉ោងនេះក្នុងនាមអាជ្ញាធរមិនទាន់ទទួលបានព័ត៌មានអំពីយុទ្ធជន១៨រូបនោះទេ សូមមេត្តាកុំមកជួបជុំបង្កជាបញ្ហាចលាចលនៅទីតាំងព្រំដែនជាដាច់ខាត សូមមេត្តារក្សាភាពស្ងៀមស្ងាត់ ក្នុងនាមរដ្ឋបាលខេត្ត និង ផ្តល់ព័ត៌មានពិតជូនបងប្អូនដើម្បីជ្រាប និង ដើម្បីចូលរួមទទួលស្វាគមន៍បងប្អូនយុទ្ធជនយើង ទាំងអស់គ្នានៅពេលវេលាច្បាស់លាស់»៕

To Top