សម្តេចតេជោ ស្វាគមន៍យុទ្ធជនទាំង១៨រូប មកដល់ប្រទេសកំណើតវិញ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះយុទ្ធជនខ្មែរទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។

បើតាមលោកស្រីវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ការដោះលែងយោធិនកម្ពុជា១៨រូបត្រឡប់មកកម្ពុជាវិញ ធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជា-ថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងភាគីទាំងពីរដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំណុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល៧២ម៉ោង នៃបទឈប់បាញ់ ចូលជាធរមាន កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
លោកស្រីបន្តថា ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង១៨រូបនេះ ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)៕
