ព័ត៌មានជាតិ

សម្តេចធិបតី បន្តចុះសួរសុខទុក្ខវីរកងទ័ព កំពុងព្យាបាលនៅតាមមន្ទីរពេទ្យ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវពេជ ច័ន្ទមុនី នៅថ្ងៃ៣១ ធ្នូនេះ បានបន្តចុះជួបសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាល បន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតីបន្តថា វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំ របស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្ត ក្នុងការការពារបូរណភាពទឹកដី។

សម្តេចធិបតីបន្ថែមថា ជាមួយគ្នានេះ ក្រុមគ្រូពេទ្យទាំងអស់ក៏បានរួមចំណែកយ៉ាង សំខាន់ជួយពិនិត្យព្យាបាលវីរកងទ័ព និងវីរនគរបាល ឱ្យបានឆាប់ជាសះស្បើយ ដើម្បីបានត្រឡប់ទៅបំពេញភារកិច្ចជូនជូនជាតិ។

សម្តេចនាយករដ្ឋមន្រ្តីក៏បាន ជូនពរដល់វីរកងទ័ព និងវីរនគបាលទាំងអស់ ឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ៕

To Top