ព័ត៌មានជាតិ

ទូតអាល្លឺម៉ង់ ៖ ការដោះលែងទ័ព១៨រូប ជាជំហានឆ្ពោះ ទៅរកបទឈប់បាញ់ កាន់តែរឹងមាំ

ភ្នំពេញ ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ស្វាគមន៍ចំពោះការដោះលែងទាហាន១៨ រូប។ ការដោះលែងទាហានខ្មែរ ទាំង១៨រូបនេះ ត្រូវបានលោកទុតចាត់ទុកថា គឺជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ រវាងកម្ពុជា-ថៃឲ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកបន្តថា ការវិវឌ្ឍនេះ បង្ហាញពីការផ្លាស់ប្តូរវិជ្ជមាន និងបង្កើតឱកាសដើម្បីកសាងទំនុកចិត្តឡើងវិញ។ ដោយប្រទេសអាល្លឺម៉ង់ នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការគាំទ្រការសន្ទនាដោយសន្តិវិធី និងស្ថិរភាពរយៈពេលវែង៕

To Top