កំពង់ស្ពឺ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ នៅទូទាំងខេត្តកំពង់ស្ពឺ មានសាកលវិទ្យាល័យ ចំនួន...
ភ្នំពេញ ៖ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្ដេជ្ញាបន្តភាពជាដៃគូ រយៈពេលវែង ជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ លើការគាំទ្រនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យគន្លឹះ ដូចជា អប់រំ, សុខាភិបាល និងកសិកម្មជាដើម ។ ការប្តេជ្ញា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា បានប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ។ ការប្តេជ្ញារបស់សម្តេចធិបតី និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាខាងលើនេះ ធ្វើឡើងក្នងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។...
ភ្នំពេញ ៖ លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា លោកបានសិក្សារៀនសូត្រ ពីបទពិសោធន៍ជោគជ័យ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលទាំងនេះនឹងអាចជាមេរៀន និងឧត្តមានុវត្តន៍ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទីម័រឡេស្ដេ ។ ការថ្លែងគូសបញ្ជាក់របស់ លោកឯកអគ្គរដ្ឋទូតទីម័រឡេស្ដេខាងលើនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលា ជាមួយ...
ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា លោក ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាច្រើនរវាងបារាំង និងកម្ពុជា បានបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេសទាំងពីរ។ ការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចប់អាណត្តិបារាំង ខាងលើនេះ ធ្វើឡើងក្នុងឱកាស ចូលជួបសម្តែងការគួរសម និងជម្រាបលា ជាមួយសម្តេចធិបតី...
Breaking: លោក ដូណាល់ ត្រាំ ប្រកាសយកពន្ធនាំចូលពីកម្ពុជា ៣៦ ភាគរយ មានថមថយជាងមុន (៤៩ភាគរយ)។ យោងតាមលិខិតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចុះថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ ផ្ញើជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា...
ភ្នំពេញ៖ មុននឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា លោក Martin Vávra ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា បានសន្យាជួយជំរុញវិនិយោគិនឆែក ពិចារណាវិនិយោគនៅប្រទេសកម្ពុជា ។ ការសន្យារបស់លោកឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋឆែក ខាងលើនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលា ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៧ ខែកក្កដា...
ព្រៃវែង៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ បានពន្យល់ដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃឱ្យចុះឈ្មោះធ្វើការងារនៅរោងចក្រសហគ្រាសក្នុងប្រទេស ព្រោះមានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍សម្បូរបែបជាងនៅប្រទេសថៃ។ ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានអញ្ជើញថ្លែងទៅកាន់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃប្រមាណ ១០០០នាក់ក្នុង «វេទិកាការងារ» នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានការចូលរួមពីក្រុមហ៊ុនចំនួន ៨...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា ពុំមានគោលការណ៍មិនផ្តល់ទិដ្ឋាការ ឬហាមឃាត់ការធ្វើដំណើរចូល ឬមិនបន្តទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសជាតិសាសន៍ណាមួយឡើយ។ យោងតាមសេចក្ដីបំភ្លឺព័ត៌មាន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងមតិជនបរទេសមួយចំនួន លើកឡើងថា «សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការរឹតបន្តឹងការស្នើសុំទិដ្ឋាការចូល និងទិដ្ឋាការ បន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសសញ្ជាតិមួយចំនួន»។...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៧៣ គម្រោង...