ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានបានលើកឡើងថា ភាគីថៃបានហៅក្រុមហ្គូហ្គោលឲ្យមកកែផែនទី ប៉ុន្តែត្រូវបានក្រុមហ៊ុនបដិសេធ ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីផែនទី ដែលបង្ហាញក្នុងហ្គូហ្គោល បញ្ជាក់ថា ប្រាសាទតាមាន់ធំគឺស្ថិតនៅក្នុងដែនដីខ្មែរ ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក របស់យុវជន៧មករា នាថ្ងៃ៧ កក្កដានេះ លោក សុខ ឥសានបានថ្លែងពាក់ព័ន្ធជាច្រើន...
ភ្នំពេញ ៖ កម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈនៃការ យោគយល់គ្នាឆ្នាំ ២០០០។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយ នាថ្ងៃទី៧ កក្កដា នេះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន...
ត្បូងឃ្មុំ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តបម្រើប្រជាពលរដ្ឋ ឆ្ពោះទៅរកលទ្ធផលកាន់តែប្រសើរ ថែមទៀត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែកក្កដា...
ភ្នំពេញ ៖ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)បានមានព្រះរាជបន្ទូលថា ការចុះបញ្ជីនេះបានជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឲ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដែលនេះគឺជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភពលោកផង ។ ព្រះមហាក្សត្រទ្រង់បានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត...
កំពង់ធំ: លោកស្រី សុវណ្ណ វណ្ណារ័ត្ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញ ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃ នៅឃុំព្រះដំរី និងឃុំសំព្រោជ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ លោកស្រីបង្ហាញនូវក្រុមហ៊ុនចំនួន 8 ដែលកំពុងត្រូវការកម្លាំងពលករសម្រាប់ ចូលបម្រើការងារជាក់ស្ដែងភ្លាមៗ ដែលពុកម៉ែបងប្អូនអាចដាក់ពាក្យ...
បរទេស៖ សហភាពអឺរ៉ុបរំពឹងថា នឹងរកឃើញដំណោះស្រាយថាតើប្រធានាធិបតីអាមេរិក លោក Donald Trump នឹងដាក់ទណ្ឌកម្មពន្ធលើដៃគូ ពាណិជ្ជកម្មដ៏ធំបំផុតរបស់អាមេរិក នៅក្នុងការផ្លាស់ប្តូរមួយ ដែលអ្នកសេដ្ឋកិច្ចបានព្រមានថា នឹងមានផលប៉ះពាល់ដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅលើភាគីទាំងពីរ នៃមហាសមុទ្រអាត្លង់ទិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានដាក់ពន្ធនាំចូល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ទៅអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា ពាក់ព័ន្ធទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃថា សម្តេចគ្រាន់តែបោះដុំភ្លើងមួយដុំទៅឲ្យភាគីថៃវិញប៉ុណ្ណោះ ព្រោះថៃជាអ្នកបោះមកឲ្យកម្ពុជាមុន ។ បើតាមលោកជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ និងលោក Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា នាថ្ងៃ៧ កក្កដា...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើ របស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% លើការស្នើសុំធ្វើវិសោធនកម្មច្បាប់ ដកសញ្ជាតិពលរដ្ឋខ្មែរ ដែលបានគុបគិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិ ។ ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃ៧ កក្កដា ក្រោយរដ្ឋសភា ទទួលពិនិត្យសំណើ របស់តំណាងរាស្រ្តហត្ថលេខី១២៥រូប ដែលបានស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋក្បត់ជាតិ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីរហូតដល់ថ្ងៃទី៩ ខែកក្កដា ។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក K. Shanmugam រដ្ឋមន្រ្តីក្រសួងសម្រប សម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តី...
ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរទៅវិញ ទៅមកលើបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតនៅខេត្តកោះកុង បាននាំគ្នារអ៊ូរទាំចំពោះក្រុមហ៊ុនឯកជនមួយ ដែលម្ចាស់ជាអ្នកមានអំណាចបានដឹកដី តាមរថយន្តជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ធ្វើឲ្យជ្រុះដីប្រឡាក់ពេញផ្លូវពិបាក ខណៈដែលក្រុមហ៊ុនស្ថាបនាផ្លូវបានធ្វើស្អាត ហើយនោះ ។ ប្រជាពលរដ្ឋម្នាក់ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤៨ ស្ទើរតែជារៀងរាល់ថ្ងៃបានឲ្យដឹងថា ទាំងរូបគាត់ និងពលរដ្ឋផ្សេងទៀត មិនបានហាមឃាត់ មិនឲ្យរថយន្តដឹកដីបើកឆ្លងកាត់នោះទេ ប៉ុន្តែសូមសំណូមពរទៅអ្នកបើកឡាន ឬក៏ថៅកែឡាននៅពេល...