ព័ត៌មានជាតិ

ជនសង្ស័យ៩នាក់ នឹងត្រូវបញ្ជួនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

មណ្ឌលគិរី៖ ជនសង្ស័យប្រុសស្រី៩នាក់ នឹងត្រូវបញ្ជួនទៅតុលារការ នៅថ្ងៃទី២មករា ឆ្នាំ២០២៦នេះ បន្ទាប់ពីត្រូវឃាត់ខ្លួនកាលពីថ្ងៃទី៣១ធ្នូ២០២៥ នៅចំណុចផ្ទះសំណាក់ប៊ូស្រានិងបន្ទប់ជួល ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបានអោយដឹងថា ក្នុងប្រតិបត្តការបង្ក្រាបគ្រឿងញៀន ដែលដឹកនាំដោយលោក ស៊ុម សោភ័ណ្ឌ ស្នងការរង ទទួលផែនការងារប្រឆាំង គ្រឿងញៀន  បានធ្វើការចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៩នាក់ ស្រី០១នាក់ ដកហូតបានគ្រឿងញៀនចំនួន ១០កញ្ចប់(៧កញ្ចប់ធំល្មម,៣កញ្ចប់តូច)។

វត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន១០កញ្ចប់ (៧កញ្ចប់ធំល្មម ,៣កញ្ចប់តូច) ទម្ងន់ ១២.៥៨ ក្រាម (ថ្លឹងទាំងសំបកថង់)ម៉ូតូចំនួន ០៤គ្រឿង (ម៉ាក yamaha ចំនួន០១គ្រឿង,ម៉ាក wave ចំនួន ០២គ្រឿង,ម៉ាក exiter ចំនួន០១គ្រឿង លោហៈធាតុពណ៌លឿង ខ្សែកមានបន្តោង ចំនួន០២ខ្សែ (កាឡៃ) ទូរស័ព្ទចំនួន០៨គ្រឿង(ម៉ាក iphone7 ចំនួន ០១គ្រឿង,ម៉ាកOPPO ចំនួន០៤គ្រឿង,ម៉ាក VIVO ចំនួន ០១គ្រឿង,ម៉ាក Realme ចំនួន០១គ្រឿង ,ម៉ាក infinix ចំនួន០១គ្រឿង) ថងវេចខ្ជប់ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យចំនួន០៩នាក់ខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

To Top