ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី សឹង្ហបុរី អរគុណលោក ត្រាំ ជួយបញ្ចប់ជម្លោះ និងធានា បទឈប់បាញ់ ថៃ កម្ពុជា

វ៉ាស៊ីនតោន៖ លោកនាយករដ្ឋមន្រ្តីសឹង្ហបុរី ឡូរែន វង់ បានថ្លែងអំណរគុណ លោកប្រធាននាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការស្វែងសន្តិភាព ដល់បណ្តាប្រទេសនានា ជុំវិញពិភពលោក ជាពិសេសធានាបានបទឈប់បាញ់ រវាងកម្ពុជា ថៃ។

ថ្លែងតាមសន្ទនាទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក ក្នុងឱកាសជូនពរឆ្នាំថ្មី លោក វង់ បានសរសេរនៅលើបណ្តាញសង្គមនា ថ្ងៃទី២ មករា នេះថា «ខ្ញុំបានថ្លែងអំណរគុណដល់លោកប្រធានាធិបតី Trump ចំពោះភាពជា អ្នកដឹកនាំរបស់លោកក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពទូទាំង ពិភពលោក រួមទាំងការជួយធានាបាននូវបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជានាពេល ថ្មីៗនេះ។»

លោក វង់ បានសរសេរថា «ខ្ញុំបានចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ខណៈពេលដែលយើងទន្ទឹងរង់ចាំចំណងការទូត រយៈពេល ៦០ ឆ្នាំរវាងប្រទេសសិង្ហបុរី និងសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៦។»

សហរដ្ឋអាមេរិកបានអញ្ជើញប្រទេសសិង្ហបុរីឱ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅ ឆ្នាំនេះ។ យើងនឹងដើរតួនាទីយ៉ាងសំខាន់ និងចូលរួមចំណែកដល់របៀបវារៈរួមរបស់ យើងសម្រាប់កំណើន និងស្ថិរភាព។

រដ្ឋមន្រ្តីការបរទេសសឹង្ហបូរី ជារដ្ឋមន្រ្តីមួយរូប ក្នុងចំណោមរដ្ឋមន្រ្តីប្រទេសអាស៊ានផ្សេងទៀត ដែលបានខ្នះខ្នែង ធ្វើជាសន្ធានការទូត (shuttle diplomacy)រវាងថៃនិងកម្ពុជា ដើម្បីសម្រេចបានបទឈប់បាញ់ភ្លាមៗ ​ នាពេលកិច្ចប្រជុំអាស៊ានពិសេស នាខែធ្នូ ឆ្នាំ២០២៥ នៅក្រុងកូឡាឡំពួរ។

ប៉ុន្តែ កិច្ចប្រឹងប្រឹងរបស់សឹង្ហបូរី ត្រូវថៃមិនឱ្យតម្លៃ ដោយថៃបានទាត់ចោល និងបានបន្តការវាយប្រហារឃោរឃៅមកលើដែនអធិបតេយ្យ កម្ពុជា ខណៈដែលកម្ពុជា ស្វាគមន៍បទឈប់បាញ់ ផ្តួចផ្តើមដោយអាស៊ាន។

ដោយ៖ សយ សុភា ពីសហរដ្ឋអាមេរិក


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top