ការណែនាំផ្លូវដ៏អស្ចារ្យ៖ ការកត់ត្រាអំពីអភិបាលកិច្ចរដ្ឋប្រចាំឆ្នាំ ២០២៥ របស់លោក Xi Jinping
ឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅ ជាឆ្នាំមួយដែលមិនធម្មតា។ មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល បានរួបរួម និងដឹកនាំបក្សទាំងមូល និងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិនធ្វើកិច្ចខិតខំប្រឹងប្រែង ពុះពារឧបសគ្គនានា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងរលូន និងបានបោះជំហានយ៉ាងមុតមាំក្នុងដំណើរថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិននឹងបន្តវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាពនិងយូរអង្វែង។
នាថ្ងៃទី ១ ខែមករាឆ្នាំ ២០២៦ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយកម្មវិធីពិសេសពីរភាគក្រោមចំណងជើងថា «ការណែនាំផ្លូវដ៏អសច្ចារ្យ៖ ការកត់ត្រាអំពីអភិបាលកិច្ចរដ្ឋប្រចាំឆ្នាំ ២០២៥ របស់លោក Xi Jinping » ៕

