ការទន្ទឹមរង់ចាំបានមកដល់ហើយ ផ្លូវមួយខ្សែដែលគេស្គាល់ថាផ្លូវទៅតុលាការជ្រាវត្រូវបានស្ថាបនារួចជាស្ថាពរ ក្នុងក្រុងសៀមរាប
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ តំណាងរាស្ត្រអ្នកឧកញ៉ាសៀងណាំ ប្រចាំខេត្តសៀមរាបនិងលោកប្រាក់សោភ័ណ្ឌអភិបាលខេត្តសៀមរាប បានចុះត្រួតពិនិត្យ ផ្លូវមួយខ្សែដែលមានបណ្តោយប្រវែង ២គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រត្រូវបានជួសជុលរួចរាល់ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ របស់បងប្អូនប្រជាពលរដ្ឋ។

ផ្លូវមួយខ្សែនេះត្រូវបានស្ថាបនាតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ក្រោយពីជួសជុលអស់រយៈពេល ៣២ថ្ងៃ ផ្លូវក្រាលកៅស៊ូមួយខ្សែនេះ (ផ្លូវទៅតុលាការជ្រាវ) ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដោយប្រេីប្រាស់ថវិកាបដិភាគរបស់ អ្នកឧញ៉ា សៀង ណណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប នឹងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល និង ថវិកាមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋ។

ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់តាមបណ្ដោយផ្លូនេះ នឹងអ្នកធ្វើដំណើរតាមផ្លូវមួយខ្សែនេះបាន សម្ដែងការអរគុណនិងសប្បាយចិត្តរីករាយ ដល់លោកពូ សៀងណាំ នឹងរដ្ឋបាលខេត្តសៀមរាប នៅទឹកចិត្តដ៏ល្អសម្រាប់ជួយដល់បងប្អូនពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវមួយខ្សែនេះ។




ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
