ព្រឹទ្ធសភា ប្រកាសទទួលស្គាល់លោក ឈីវ យីស៊ាង ជាសមាជិកថ្មី ជំនួសលោក ចែម វីឡាំ
ភ្នំពេញ ៖ ព្រឹទ្ធសភានៃកម្ពុជា បានប្រកាសទទួលស្គាល់លោក ឈីវ យីស៊ាង មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ ជាសមាជិកព្រឹទ្ធសភាថ្មី ជំនួសលោក ចែម វីឡាំ ដែលត្រូវទៅបំពេញភារកិច្ចថ្មី។ សមាជិកថ្មីរូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ។

ការប្រកាសទទួលស្គាល់នេះ ក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូបផងដែរ ៕



