ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹកមកពីឃុំថ្មដា ស្រុកវាលវែង ព្រំប្រទល់កម្ពុជា-ថៃ

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក មកពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃ កំពុងស្នាក់នៅជាបណ្តោះអាសន្ននៅទីតាំងមានសុវត្តិភាព ក្នុងទីប្រជុំជនស្រុកវាលវែង ប្រមាណ៣៧៣៦នាក់ ស្មើរនិង៩០០គ្រួសារ ដែលនិងត្រូវវិលត្រឡប់ ទៅតាមលំនៅដ្ឋានវិញ ក្រោយសភាពការណ៍ព្រំដែនមានភាពធូរស្រាល និងមានបទឈប់បាញ់រវាងកងទ័ព កម្ពុជា-ថៃ ក៏ដូចជាក្រោយពេលដែលវីរៈកងទ័ពកម្ពុជាទាំង១៨រូប ត្រូវបានបញ្ជូនមកមាតុភូមិវិញ។

ក្នុងឱកាសនោះ លោក ខូយ រីដា បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹកថា ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា គោរពជានិច្ចនូវកិច្ចព្រមព្រៀងសន្តិភាព កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ តែបើមានការរំលោភឈ្លានពាន ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ: ១. ការពារប្រជាជន ២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នេះបើតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់| ដោយ÷ធឿន/ដើមអម្ពិល

To Top