ព័ត៌មានជាតិ

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាលជាមួយលោកស្រី អោម ចន្នា និងបានប្រគល់សម្ភារគ្រឿងឧបភោគបរិភោគ

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាល ជាមួយលោក ស្រី អោម ចន្នា នាយិកាសាខា និងមន្ត្រីក្រុមប្របតិបត្តិសាខា ហើយក៏បានប្រគល់នូវសម្ភារគ្រឿងឧបភោគបរិភោគ ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។

កាកបាតក្រហមកម្ពុជាខេត្ត តាមរយៈលោកស្រី អោម ចន្នា នាយិកាសាខា និងមន្ត្រីក្រុមប្របតិបត្តិសាខា ព្រមទាំងក្រុមការងារ ដែលសម្ភារៈក្នុងនោះរួមមាន៖

  1. អង្ករ ១តោន
  2. មីជាតិ ១០កេស
  3. ទឹកត្រី ១០យួរ
  4. ទឹកស៊ីអ៊ីវ ១០យួរ
  5. ទឹកផ្លែឈើ ៥កេស
  6. ទឹកក្រូច ៥កេស
  7. ទឹកសុទ្ធកម្ពុជា ៣០កេស ។

នាឱកាសនោះលោកស្រី នាយិកាសាខា បានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះបំផុតនូវទឹកចិត្តជ្រះថ្លាដែលមិនអាចកាត់ថ្លៃបានចំពោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំងក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងយកសម្ភារទាំងអស់នេះចែកជូនដល់ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ស្របតាមគោការណ៍គ្រឹះទាំង ៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម៕

To Top